You need to have Khmer Unicode to read this..
The Story Goes On:
ក្នុងឆាកជីវិត មនុស្ស ម្នាក់ៗតែងតែ ជួប ប្រទះរឿងសយមិន ចេះ ចប់មិនចេះហើយចៀស មិនផុតទេ!
រឿងនេះគឺជារឿងពិត ចាប់ផ្តើមពីថ្ងៃ សយ ដ៏ អស្ចារ្យមួយរបស់ នារីម្នាក់ឈ្មោះ ដុំដី
ថ្ងៃសៅនិងអាទិត្យ គឺជាថ្ងៃសំរាក សំរាន កាយរបស់អ្នករាល់ គ្នាតែចំឡែកអីតែ ដុំដីមិនបានសំរាក នឹង
គេសោះយប់ឡើងត្រូវ ធ្វើការងារសាលា ទល់ ម៉ោង១រឺ២យប់ឯណោះ ព្រោះ ដល់ពេលគេហៅថា Work-Deadline and Assignment Season។
នាថ្ងៃអាទិត្យមួយ ដុំ ដីបានរៀបចំសំភារះ សិក្សាដាក់ក្នុង កាបូបស្ពាយដោយ ក្នុង នោះមានគ្រប់
ប្រដាប់ប្រដា សិក្សា គ្រប់បែបយ៉ាងហើយ ភ្ជាប់ជាមួយនឹងសោ បន្ទប់ការិយាល័យ សោ ផ្ទះ
ទូរស័ព្ទកាបូបលុយ និងកាតសំខាន់ៗជា ច្រើនទៀត។
នាវេលាម៉ោង១២ថ្ងៃ ត្រង់បន្ទាប់ពី បញ្ចប់មុខវិជ្ជា មួយរួចរាល់នាង ត្រៀម នឹង ចូលរៀន
មុខវិជ្ជាមួយទៀត នៅម៉ោង១ថ្ងៃត្រង់ នា ថ្ងៃដដែល។ប៉ុន្តែ នាងត្រូវទៅយកឯក សារ ខ្លះនៅការិយាល័យ របស់នាង។
ទៅដល់ការិយាល័យ ភ្លាមនាងរួសរាន់ យកសំ ភារះដែលចាំបាច់ ទាំងប៉ុន្មានដាក់ ក្នុង កាបូប
ហើយទុកនៅលើតុ ក្នុងបន្ទប់កា រិយាល័យ រួចក៏ឆ្លៀតចេញទៅ ញាំ ទឹកបន្តិច។
ជាអកុសលដោយ ប្រញាប់ ប្រញាលពេកនាង ច្រលំចាក់សោ បន្ទប់ដោយអចេតនា។
តើដុំដីត្រូវធ្វើ ដូចម្តេចទៅបើម៉ោង ១២កន្លះទៅហើយឯ ម៉ោង១នាងត្រូវ ប្រគល់ ការងារដល់
លោកគ្រូរបស់នាង? ក្នុងហោប៉ៅនាងមាន សល់លុយប្រម៉ាន ១០០០ រៀលលុយខ្មែរ
បើនឹងcallទៅរកមិត្ត រួមការងារដើម្បី ខ្ចីសោបន្ទប់ ការិយា ល័យគឺអាចទៅរួច
តែចង្រែត្រង់ថា មិនដឹងថាលេខទូ រស័ព្ទ គេមានលេខស្អីខ្លះ អត់ចាំសស់បាន
គ្រាន់តែកត់ទុក ក្នុងទូរស័ព្ទហើយ ទូរស័ព្ទនឹងនៅ ជាប់ក្នុងកាបូប ទៀត។
រំពិចនោះនាងរាវរក ក្នុងហោប៉ៅខោក៏ ប៉ះ ចំសោមួយ។សំណាងល្អ មានសោទោចក្រយាន របស់នាងនៅជាប់នឹង ហោ ប៉ៅខោ។
នាងក៏សំរេចចិត្ត ជិះម៉ូតូទៅផ្ទះ ក្រែងមានសល់កូន សៀវភៅទូរស័ព្ទដែល កត់ ដោយដៃនៅកន្លៀត កន្លោះណាមួយ។
មកដល់ផ្ទះវិញនាង ដើរសំដៅទៅបន្ទប់ រៀប នឹងចាក់សោតែនាង ស្រាប់តែនឹក
ឃើញថាសោបន្ទប់គឺ នៅក្នុងកាបូបដែល នៅ លើតុការិយាល័យនោះ ។
តើត្រូវធ្វើមិចទៅ ណ៎ទេវតាមិនផ្តាច់ ផ្លូវមនុស្សទេមាន ជណ្តើរវែងមួយនៅ ក្បែ បង្អួចបន្ទប់នាង។ នាងក៏សាកឡើងទៅមើល ក្រែងមានគន្លឹះណា បើក បាន។
សំណាងមែនដោយ សេចក្តីព្យាយាម នាងក៏អាច បើកបង្អួចនោះបាន ដូចបំណង។
ចូលដល់ក្នុង បន្ទប់ងងឹតសូនសុង នាងក៏ ដើរទៅបើកភ្លើងតែ វា មិនឆេះសោះព្រោះអី
ភ្លើងដាច់បាត់ទៅ ហើយ។តើអោយរកសៀវភៅ ដ៏ តូចម្តេចនឹងឃើញទៅ? នាងក៏ស្រវេស្រវា អុចទៀនដើម្បីបំ ភ្លឺ
តើRomantic ទេរកសៀវភៅក្រោម ពន្លឺភ្លើងទៀន?ហា ហារូមែនទិចខ្មោច អី ពិបាកចង់ងោប!!!
ដោយអស់សង្ឃឹមនាង អង្គុយអោបដៃអ ស្ឃឹម ហើយគិតថាមិចក៏មិច ទៅតាមតែម៉ែវាទៅ
បើរកមិនឃើញផង។មិន គួរអោយជឿសោះនាង បាន ដើរទៅបុកនឹងតុ ដាក់សៀវភៅក្បែរ នោះបែក ជើង
ចេញឈាមអស់ចង់ កន្លះលីត្រសុំទោស អត់ ដល់ថ្នាក់ហ្នឹងទេ ។ នេះហើយបានគេហៅថា ក្រហើយកូនឈឺទៀត!
ហេងវិនបែកជើងអស់ តែក៏ស្ទាបចំ ប្រអប់ មួយដាក់សៀវភៅចាស់ ៗនាងក៏រាវរក
មើលក្រែងអាចរកឃើញ សៀវភៅនោះ។
ព្រះពុទ្ធគិតគូ ដល់កូនចៅមែន!រកអុស ប្រទះចង្រ្កាន ហ្គាស់! កូនសៀវភៅពិតជានៅ ក្នុងនឹងមែន។
នាងខំបើកសៀវភៅតូច នោះ១ទំព័រម្តងៗតែ ចង្រៃអីជួបសុទ្ធ តែអ្នកដែលមិនចង់ រក មាន
ទាំងឈ្មោះមានទាំង លេខទូរស័ព្ទមាន ទាំងអាស័យដ្ឋានចំ ពោះអ្នកដែលជាប់ ទាក់ទង
ក្នុងរឿងនេះបែជា មានតែឈ្មោះអត់មាន លេខទូរស័ព្ទ។ដូច ឆ្កួតអញ្ចឹងអា អ្នក កត់ នេះយ៉ាប់មែនតា ហ្មង!ហាហាអាអ្នក កត់ ហ្នឹងគឺនាងផ្ទាល់ តែ ម្តង។
កូនឈឺហើយគេទាលុយ ឆ្នួលផ្ទះទៀត!
បើកដល់ទំព័រចុង ក្រោយទើបមានលេខ មួយ នោះអាចទំនាក់ទំនង បានដើម្បីសុំលេខ
តៗគ្នាទៀតបានទេ ចុះទេឡើងអស់លុយ ៩០០ រៀលទើបសំរេចបាន លទ្ធផល
ជាទីគាប់ចិត្តគឺ បានសោបន្ទប់ ការិយា ល័យដូចបំណង។
បញ្ហា១ត្រូវបាន ដោះស្រាយរួចបញ្ហា ១ ទៀតមកបៀតបៀន។
ក្រពើវារះគឺក្រពះ វារើ!ម៉ោង១និង៣០នា ទីគត់អត់ទាន់បាន បាយម៉ាគ្រាប់ចូល ពោះ សោះ។
ទៅរៀនយឺតក៏យឺតទៅ សុំទៅរកអីញុំាសិន ហើយ!ញុំានំSandwitch១កា ហ្វេទឹកដោះគោ១កែវ រួច មានអារម្មណ៍ គ្រាន់ បើរួចក៏ធ្វើ ដំនើរទៅសាលារៀន ហើយប្រគល់ការងារ ដល់ លោកគ្រូរួចរាល់ អស់ ទុក្ខភ័យប៉ុន្តែ
ចាប់ផ្តើមមានអា រម្មណ៍ថាងងុយដេក ណាស់ លោកអើយហើយអស់កំ លាំងទៀតតើធ្វើមិច ទៅ។ ចូលហើយមិនអាចចេញ វិញទេព្រោះវាមិន សមតាមយថាកម្មចុះ ចឹង!!!
អេវាំង! The End!


LinkBack URL
About LinkBacks







Reply With Quote




